ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានចុះទៅត្រួតពិនិត្យជាក់ស្តែង ពីលទ្ធភាព នៃការផ្តល់ទឹកបម្រើដល់ការងារ បង្កបង្កើនផលស្រូវប្រាំង ជូនប្រជាកសិករ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងមួយផ្នែក នៃខេត្តបាត់ដំបង តាមរយៈអាងទឹកពោធិ៍សាត់ទី៣ និងទី៥ ។
សូមបញ្ជាក់ថា អាងទឹកទាំង ២ ខាងលើនេះ ក្រសួងមានវិធានការ គិតទុកជាមុនរួចជាស្រេច ក្នុងការថែររក្សាទឹកទុក តែបច្ចុប្បន្នជាតម្រូវ ការចាំបាច់ រដ្ឋមន្ដ្រីធនធានទឹក បានបញ្ជាឲ្យបើកអាងទឹក ពោធិ៍សាត់ទី៣ កាលពីថ្ងៃទី ១៨ ធ្នូ និងបន្តបើកទឹកនៃអាងទឹកពោធិ៍សាត់ទី៥ នៅថ្ងៃទី២០ ធ្នូនេះបន្ថែមទៀត ដើម្បីបង្កើនលំហូរទឹក ឲ្យបានច្រើនទប់ទល់នឹងម៉ាស៊ីន បូមទឹកដែលចូលរួមដោយប្រជាកសិករ យ៉ាងសស្រាក់សស្រាំ ក្នុងចំនួនសរុបប្រមាណ ២៨២គ្រឿង និងផ្តល់ប្រេង ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។
បច្ចុប្បន្ន សម្រាប់ស្រូវវស្សាបានច្រូតកាត់ ប្រមូលផលស្ទើរ ១០០% ហើយ ។ ប្រត្តិបត្តិការនេះ គឺសម្រាប់ស្រូវប្រាំងទូទាំងខេត្ត ដែលតាមផែនការមានចំនួន ៩.៥០០ ហិកតា តែជាក់ស្តែងធ្វើ រហូតដល់ទៅ ២៥.៦៨៨ ហិកតា ត្រូវជា ២៧០%។
ដោយឡែកសម្រាប់តែ ស្រុកបាកាន ផែនការមានចំនួន ៤.៥០០ ហិកតា តែការធ្វើជាក់ស្តែងមាន រហូតទៅដល់ ១៩.០០០ ហិកតា ។ ទាំងអស់នេះ ស្តែងឲ្យឃើញនូវការ យកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
![](https://www.dap-news.com/wp-content/uploads/2019/12/408-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/409-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/410-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/411-768x1024.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/412-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/413-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/414-768x1024.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/415-1024x759.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/416-1024x759.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/417-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/418-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/419-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/420-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/421-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/422-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)