ព័ត៌មានជាតិ

ប្រកាសតែងតាំង នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ថ្មី ខណះមេប៉ុស្តិ៍ចាស់ ត្រូវបានដកឲ្យទៅធ្វើការ នៅច្រកអូរយ៉ាដាវ

ខេត្តបន្ទាយមានជ័យ : អតីតនាយប៉ុស្តិ៍ ច្រកព្រំដែន អន្តរជាតិនៃ នាយកដ្ឋានច្រទ្វារទី២ អូរយ៉ាដាវ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អត្តលេខ៥៨៥៨១ ត្រូវបានប្រកាស់តែងតាំង ឲ្យចូលកាន់តំណែង ជានាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទ្វារទី១ ។
ខណះលោកវរសេនីយ៍ឯក ខឹម ចិត្ត្រា នាយប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ត្រូវបានថ្នាក់លើផ្ទេរភារកិច្ចឲ្យទៅបម្រើការងារ ជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគីរីវិញ ។

នាយប៉ុស្តិ៍ថ្មី លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឡើងប្តេជ្ញាថា លោកនឹងដឹកនាំអង្គភាពឲ្យរីកចម្រើន គោរពច្បាប់ បទបញ្ជាផ្ទៃក្នុង វិន័យកងកម្លាំង គោរពមេកើយតាមឋានានុក្រម ។
ក្នុងនោះលោកក៏ប្តេជ្ញា បម្រើសេវាសាធារណះជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទិ្ធភាព

ពិធីនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ យោងប្រកាស់លេខ១២៩៨៤បក្រ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីលោក លោកស្រី មន្ត្រីរាជការ ស្ថាប័នពាក់ពន្ធ័ជាច្រើនរូបផងដែរ៕

ដោយ ប៊ុន សំណាង

To Top