ព័ត៌មានជាតិ

គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បើកសន្និបាត បូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្ត

ភ្នំពេញ៖ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០១៩នេះ បាននិងកំពុងបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្ត របស់ខ្លួន ក្នុងគោលបំណង ចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមិទ្ធិផល ការងាររបស់គណៈចលនា មហាជន និងគណៈជំនាញ ដែលបានបំពេញកន្លងមក ហើយក៏ដើម្បីផ្សព្វផ្សាយពី ស្ថានភាពនយោបាយ ជូនដល់ថ្នាក់ដឹកនាំគណៈចលនា មហាជន តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និង ក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស ។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា បានលើកឡើង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា សន្និបាតនេះប្រព្រឹត្តិ ទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ និង ដែលមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ គណៈចលនាមហាជន សមាជិក សមាជិកា ជនបង្គោល គណៈចលនាមហាជន ថ្នាក់កណ្តាល ជនបង្គោលតាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌ ទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយស សរុបប្រមាណ ២៧០០ នាក់ ៕

To Top