ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញបិទ សន្និបាត គណៈចលនា មហាជន នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជន កម្ពុជា

ភ្នំពេញ៖ រសៀលថថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។

សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជនថ្នាក់កណ្តាល ជនបង្គោលតាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេស ។

សន្និបាត នេះបានធ្វើឡើងដើម្បីបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួនក្នុង ក៏ដូចជាការ ចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមិទ្ធិផល ការងារ របស់ គណៈចលនា មហា ជន និងគណៈជំនាញ ដែលបាន បំពេញកន្លងមក ហើយក៏ ដើម្បី ផ្សព្វផ្សាយពី ស្ថានភាព នយោបាយ ជូន ដល់ថ្នាក់ដឹកនាំ គណៈចលនា មហាជន តាម បណ្តា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេសផងដែរ៕

To Top