ព័ត៌មានជាតិ

កម្ពុជានឹង បន្តចុះត្រជាក់ ១៧ អង្សាសេ ចាប់ពីថ្ងៃទី ២៦-២៩ធ្នូ

ភ្នំពេញ ៖ ដោយសារឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ធ្វើឲ្យស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី២៦ដល់២៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តចំនួន៥ ធាតុអាកាស នឹងចុះត្រជាក់ដល់ ១៧អង្សាសេ ខណៈខេត្តដទៃផ្សេងទៀត នឹងចុះត្រជាក់ដល់២០អង្សាសេ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ។

១៖ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន នឹងមានធាតុអាកាស ត្រជាក់នាពេលព្រឹកដោយ៖

  • សីតុណ្ហភាពអប្បបរមា មានពី១៧-១៩អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី២៧-៣០អង្សាសេ

២៖ បណ្តាខេត្តដទៃផ្សេងទៀត

  • សីតុណ្ហភាពអប្បបរមា មានពី២០-២៤អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ
To Top