ព័ត៌មានជាតិ

កូរ៉េអរគុណកម្ពុជា ដែលតែងតែគាំទ្រ ដល់ដំណើរការសន្តិភាព និងការលុបបំបាត់ អាវុធនុយក្លេអ៊ែរនៅឧបទ្វីកូរ៉េ (វីដេអូ)

កូរ៉េ អរគុណកម្ពុជា ដែលតែងតែគាំទ្រ ដល់ដំណើរការសន្តិភាព និងការលុបបំបាត់

កូរ៉េ អរគុណកម្ពុជា ដែលតែងតែគាំទ្រ ដល់ដំណើរការសន្តិភាព និងការលុបបំបាត់ អាវុធនុយក្លេអ៊ែរនៅឧបទ្វីកូរ៉េhttps://www.dap-news.com/national/2019/12/23/18891/

Posted by Dap_News_Website on Monday, 23 December 2019

ភ្នំពេញ៖ ក្នុងនាមរដ្ឋាភិបាលកូរ៉េ លោក Park Heung-kyoeng ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានថ្លែងអណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រ ដល់ដំណើរការសន្តិភាព នៅលើឧបទ្វីបកូរ៉េ ជាពិសេសជំរុញឲ្យឧបទ្វីបកូរ៉េ គ្មានអាវុធនុយក្លេអ៊ែរ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Park Heung-kyoeng ឯកអគ្គរដ្ឋទូតកូរ៉េ នៅថ្ងៃទី២៣ ធ្នូនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានសាសន៍ថា ក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដួចផ្ដើមគំនិតឲ្យមាន កិច្ចប្រជុំមេគង្គ-កូរ៉េ ឲ្យស្ថិតនៅក្នុងកម្រិតកំពូល ។

លោក កុយ គួងបញ្ជាក់ថា “លោកទូតក៏បានអរគុណកម្ពុជា ដែលកន្លងមកតែងតែគាំទ្រ ដំណើរការសន្តិភាព នៅឧបទ្វីបកូរ៉េ ។ កម្ពុជាតែងតែគាំទ្រ ធ្វើយ៉ាងណាឲ្យ ឧបទ្វីបនេះមានសុខសន្តិភាព ស្ថេរភាព និងមិនមានអាវុធនុយក្លេអ៊ែរ “។

លោក កុយ គួង បន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាគ្នា ក្នុងការជំរុញឲ្យមានកំណើន ទំហំពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាវិស័យទេសចរណ៍ និងវិស័យជាច្រើនទៀតផងដែរ ។ កាលពីឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-កូរ៉េ មានជិត ៨០០លានដុល្លាសហរដ្ឋអាមេរិក ហើយរយៈពេល ៩ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ មានជិត ៧០០លានដុល្លារ ។ ទុនវិនិយោគិនរបស់កូរ៉េនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៦-ខែមករា ឆ្នាំ២០១៩ មានទឹកប្រាក់ប្រមាណ ៤៤៧០លានដុល្លារ ។

លោកបន្តថា ភាគីទាំងពីរ ក៏បានពិភាក្សាពីវិស័យកសិកម្ម និងសង្ឃឹមថា នឹងធ្វើឲ្យវិស័យនេះ កាន់តែល្អបន្ថែមទៀត ។ កម្ពុជា ក៏ត្រៀមនឹងនាំផ្លែស្វាយ ទៅកាន់ទីផ្សារកូរ៉េ ហើយសង្ឃឹមថា នឹងមានការគាំទ្រច្រើន ។

លោកគូសបញ្ជាក់ថា ក្រៅពីនេះភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ពីដំណើរការនៃការរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នាឆ្នាំ២០២០ ខាងមុខនេះ ។ ភាគីកូរ៉េ រីករាយនឹងចែលរំលែកបទពិសោធន៍ ពីព្រោះកូរ៉េធ្លាបបានរៀបចំនេះ កិច្ចប្រជុំកំពូល ASEM កាលពីពេលកន្លងមក ៕ ដោយ៖ ខា ដា

To Top