ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា និងលោក Yuichi Sugano ប្រធាន ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន (JICA ) នៅថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០១៩នេះ បានចុះហត្ថលេខារួមគ្នា លើគម្រោងផ្តល់ជំនួយឥតសំណង ចំនួនជាង ១លាន ៧៩ម៉ឺន ដុល្លារអាមេរិក ដល់អង្គភាពស៊ីម៉ាក់ ដើម្បីគាំទ្រគម្រោងសមាហរណកម្ម បោសសម្អាតមីន និង សង្គ្រោះ ជនពិការដោយសារមីន សម្រាប់រយ:ពេល ៤ឆ្នាំ ចាប់ពី ខែ កុម្ភៈ ឆ្នាំ២០២០ ដល់ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក ហេង រតនា បានឲ្យដឹងថា គំរោងនេះ នឹងពង្រឹង កិច្ចសហប្រតិបត្តិការ បច្ចេកទេសជួយកសាង សមត្ថភាពបច្ចេកទេស របស់អង្គភាពស៊ីម៉ាក់ ឲ្យកាន់តែល្អប្រសើរ ថែមទៀត៕ ដោយ៖ បាន ធារ៉ូ