ព័ត៌មានជាតិ

តុលាការកំពុងចាត់ ការលើសំណុំរឿងលោក ទុន ដៀត ចាក់លុបឆ្នេរសមុទ្រ នៅកុងកោះ

ភ្នំពេញ៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង កំពុងអនុវត្តតាមនិតីវិធីច្បាប់ ទៅលើលោក ទុន ដៀត ពាក់ផ្កាយ២ ដែលបានចាក់ដី លុបឆ្នេរសមុទ្រ នៅខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ថា សំណុំរឿងរបស់លោក ទុន ដៀត កំពុងស្ថិតនៅ ក្នុងដៃតុលាការខេត្តហើយ ហើយក៏កំពុង ដំណើរការផងដែរ។

លោកបញ្ជាក់ថា “ករណីលោក ទុន ដៀត គឺបានបញ្ជូនទៅ តុលាការហើយ”។

បើតាមអភិបាលរងខេត្ត ករណីលោកផ្កាយ២ ទុន ដៀត លុបសមុទ្រនេះ មិនមែនទើបតែកើតឡើងទេ គឺកើតឡើងតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ពោលតាំងពីជំនាន់ អភិបាលខេត្តចាស់។

លោកថា ចំពោះករណីនេះ គឺបានហាមឃាត់ជាហូរហែរមក ហើយ តែលោកផ្កាយ២រូបនេះ មិនអនុវត្តតាម អាជ្ញាធរខេត្តឡើយ។

លោក សុខ សុទ្ធី បានលើកឡើងទៀតថា កាលពីថ្ងៃ២៨ វិច្ឆិកា កន្លងមកក៏បានចុះទៅហាមដែរ តែបុគ្គលរូបនេះមិនស្តាប់ឡើយ។

លោកថា កន្លែងចាក់ថ្មលុបសមុទ្រនេះ ដើម្បីបង្កការ ងាយស្រួលដល់ ដំណើរការសាឡង ដឹកខ្សាច់របស់លោក ទុន ដៀត ហើយបច្ចុប្បន្នកន្លែងនេះ បានបិទហើយ មិនឲ្យមានសកម្មភាព អ្វីទៀតទេ។

សូមបញ្ជាក់ថា ករណីបង្ក្រាបលើបុគ្គលនេះ ក្រោយមានប ទ បញ្ជាយ៉ាងម៉ឹងម៉ាត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២២ ធ្នូ ព្រោះសម្តេច បានទទួលព័ត៌មាន អំពីការចាក់ដីលុបសមុទ្រក្នុងទំហំទទឹង ៣ ម៉ែត្រ និងបណ្តោយជាង៤០ម៉ែត្រ នៅភូមិស្មាច់ង៉ាម សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

To Top