ខ្ញុំធ្លាប់តែលឺគេនិយាយ ហើយតែងតែនិយាយថា សូមឲ្យមានការអត់ធ្មត់ អត់ឱនផង ទៅមកពីប្រទេស យើងកំពុងអភិវឌ្ឍន៍ ម្ល៉ោះហើយតែងតែ មានផលប៉ះពាល់មិនខាន។
តែឥឡូវនេះ វាធ្លាក់មកដល់ មុខផ្ទះភរិយាខ្ញុំ រកស៊ីតែម្តង ផ្ទះគាត់ជួលគេមួយខែៗ រាប់ពាន់ដុល្លារ បង់ពន្ធដា ពន្ធប៉ាតង់ និងខ្ទង់ចំណាយផ្សេងៗជាច្រើន ដល់ពេល មិនដល់មួយខែផង មានក្រុមហ៊ុន ដល់ទៅពីរ មកគាស់ រើកកាយតាមទំនើងចិត្ត ដោយសំអាងលើសិទ្ធិ និងការអនុញ្ញាតពីជំនាញ ពីអាជ្ញាធរដែនដី គ្មានខ្វល់ពី អ្នករកស៊ីតូចតាច ប្រចាំថ្ងៃបែបហ្នឹង។
ខ្ញុំដូចជាមិនអស់ចិត្តសោះ ពីព្រោះក្នុងនាមជាមន្ត្រីម្នាក់ដែរ ដែលខ្ញុំតែងធ្វើអ្វី គ្រប់យ៉ាងដើម្បីស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីគ្រឹះ នៃការអភិវឌ្ឍជាតិ។
ផ្ទុយទៅវិញត្រឹមតែការងារ ប៉ុណ្ណឹង ហេតុអ្វីក៏អស់ លោកជំនាញ អាជ្ញាធរ និងក្រុមហ៊ុននិយាយគ្នាមិនត្រូវ គ្មានផែនការជាក់លាក់ ច្បាស់លាស់ ជីករើកកាយតាមចិត្ត ម្តងដាក់នេះម្តងដាក់នោះ ខ្ទេចខ្ទីមុខផ្ទះអស់ តើឲ្យគ្នា រកស៊ីយ៉ាងដូចម្តេចទៅ?
ទំរាំធ្វើហើយរាប់សិបថ្ងៃ ដូចមិនខ្វល់ ពីសេចក្តីលំបាក របស់គេ សោះតែម្តង។ ខ្ញុំនិយាយនេះ គ្រាន់តែចង់ស្ថាបនា និងដាស់តឿនបងៗ ក្នុងនាមជាមន្ត្រី ត្រូវមានការ ទទួលខុសត្រូវ ឲ្យបានខ្ពស់បំផុតលើតួនាទី ភារកិច្ចរបស់ខ្លួន ប៉ុណ្ណោះ ដើម្បីសេចក្តីគោរពស្រឡាញ់ចំពោះបងៗវិញទេ ដរាបណាបងៗ បានគិតគូរយ៉ាងល្អដូច្នោះ។
ខ្ញុំបាទ សង្ឃឹមថាបងៗ នឹងអភ័យទោសឲ្យខ្ញុំ ដោយក្តីភ្ញាក់រលឹក និងមិនប្រកាន់ចំពោះ ការនិយាយស្តី មិនត្រូវ ឬប៉ះពាល់ដល់ អារម្មណ៍បងៗនោះ។
សូមអរគុណ!
ដោយៈ ដោយ ព្រះច័ន្ទ