ព័ត៌មានជាតិ

មេដឹកនាំ កូរ៉េខាងត្បូង ជប៉ុននិងចិន នឹងជំរុញឲ្យមានកិច្ចពិភាក្សា គ្នារវាងកូរ៉េខាងជើង និងអាមេរិក

បរទេស៖ក្រោយជំនួបកំពូល រវាងប្រទេសទាំង៣ នៅក្នុងប្រទេសចិន ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានមានប្រសាសន៍ ប្រាប់ថា ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ទើបបានព្រមព្រៀង ធ្វើការ ងាររួមគ្នា ដើម្បីជំរុញលើកកម្ពស់ ឲ្យមានកិច្ចពិភាក្សាគ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។

ថ្លែងនៅក្នុងទីក្រុង Chengdu ស្ថិតនៅក្នុងប្រទេសចិន ភាគពាយព្យ ក្រោយជួបជាមួយ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានមានប្រសាសន៍ថា ប្រទេសទាំង៣ បានព្រមព្រៀងគ្នា ស្តីពី ភាពចាំបាច់នៃធ្វើទំនាក់ទំនងគ្នា យ៉ាងជិតស្និទ្ធ និងសហប្រតិបត្តិការ ឆ្ពោះទៅរកការលុបបំបាត់ នុយក្លេអ៊ែ និងសន្តិភាព យូរអង្វែង នៅលើឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានជួបគ្នាចំនួន៣ ដងមកហើយ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨មក ប៉ុន្តែនៅតែមិនទាន់មានភាពវិវត្តរីកចម្រើន ជាក់លាក់ ក្នុងដំណើរពិភាក្សាគ្នា ស្របពេលដែល កូរ៉េខាងជើង ឲ្យដកទណ្ឌកម្មអន្តរជាតិ ជាមុនសិន៕ ប្រែសម្រួល៖ប៉ាង កុង

To Top