ព័ត៌មានជាតិ

១ឆ្នំាក្រសួងដែនដី រកចំណូលចូលរដ្ឋ បានជាង ៤៥ម៉ឺនលានរៀល

ភ្នំពេញ ៖ លោកថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ នេះ ក្រសួងរកចំណូលចូលជាតិ បានចំនួន៤៥៦ ៦១៧ ៦៨៦ ០៧៧រៀល ដោយគិតទាំងពន្ធប្រថាប់ត្រា លើការផ្ទេរអចលនទ្រព្យ ។

ក្នុងសន្និបាតបូក សរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២០ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារ សុខាភ្នំពេញ លោកថេង ច័ន្ទសង្វារ បានថ្លែងបន្ថែមថាក្នុងនោះចំណូល របស់រដ្ឋបាលកណ្តាល មានចំនួន២៩ ១០៧ ៧៣៦ ៣៧៨រៀល ,ចំណូលសេវាសំណង់ទូទៅ មានចំនួន ១៤ ៤០៩ ៤៨៩ ៧៥៨រៀល, សេវាសំណង់លើសសន្ទស្សន៍ មានចំនួន ១៤ ៤១៧ ៧៨០ ០០០រៀល ។ ការជួលអចលនទ្រព្យ មានចំនួន ២៨០ ៤៦៦ ៦១៦រៀល ។

ចំណែកចំណូល របស់មន្ទីរ ដ.ន.ស.ស រាជធានី-ខេត្តមានចំនួន ៨០ ២៣៤ ៨០៣ ២២៧រៀល ។ ក្នុងនោះមានសេវាសុរិយោដី មានចំនួន ៥០ ០២៥ ៧៨២ ៥១៤រៀល,
លក្ខណៈជាប្រព័ន្ធ មានចំនួន ១០ ៧៧១ ៥០៨ ៣០០រៀល ។ សេវាសំណង់ទូទៅ មានចំនួន ៣០ ២០៩ ០២០ ៧១៣រៀល ៕ ដោយ៖ធី លីថូ

To Top