ភ្នំពេញ ៖ លោកថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩នេះ ក្រសួងបានចេញលិខិតអនុញ្ញាត ឲ្យសាងសង់ នៅទូទាំងប្រទេស បានចំនួន៤៨ ០០៤គម្រោង លើផ្ទៃក្រឡា កម្រាលសំណង់ សរុបចំនួន១៣១ ៩៤៣ ៥៣៥មែតការ៉េ ។
ក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារ សុខាភ្នំពេញ លោកថេង ច័ន្ទសង្វារ បានថ្លែងថា គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩នេះក្រសួងបានចេញលិខិតអនុញ្ញាត ឲ្យសាងសង់ នៅទូទាំងប្រទេស បានចំនួន៤៨ ០០៤គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន១៣១ ៩៤៣ ៥៣៥ម៉ែតការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណ៥១ ០៣៥ ១២៤ ៤៥១ដុល្លារ លើគម្រោងអគារខ្ព់សៗ ចាប់ពី៥ជាន់ឡើងទៅ”។
លោកបន្តថា នៅទូទាំងប្រទេស សំណងដែលមានខ្ពស់ៗមានចំនួន១ ៦២៤អគារ ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន៨៧២អគារ ,អគារចាប់ពី១០ជាន់ទៅ១៨ជាន់ មានចំនួន៦១អគារ ,អគារចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន១៥៦អគារ ,អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន៩៥អគារ និងអគារចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០អគារ។
លោកបញ្ជាក់ថា នៅខេត្តព្រះសីហនុ មានអគារចាប់ពី៥ជាន់ទៅ មានចំនួន២៣៨អគារ គម្រោងបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរីមានចំនួន២៩៨គម្រោង និងបណ្ដុំលំនៅឋាន មានលក្ខណៈជាអគារ សហកម្មសិទ្ធិក្នុងរាជធានីភ្នំពេញ គិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ មាចំនួន២២២៦៩ ចំណែកឯកជន ៕ ដោយ៖ធី លីថូ