ភ្នំពេញ៖ លោក ទៀ សីហា អភិបាល ខេត្តសៀមរាប បានអះអាងថា ដោយសង្កេតឃើញថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋហាត់ប្រាណ នៅសួនច្បារខាងជើងព្រះរាជដំណាក់ មានការកើនឡើងពីមួយថ្ងៃ ទៅមួយរដ្ឋបាល ខេត្តសៀមរាប នឹងបំពាក់ឧបករណ៍ហាត់ប្រាណ បន្ថែមនៅសួនច្បារមាត់ស្ទឹងខាងជើង ស្ពានថ្ម ព្រះរាជដំណាក់ នាពេលដ៏ខ្លីខាងមុខនេះ ក្រោមការឧបត្ថម្ភ របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា ។
លោក ទៀ សីហា អភិបាល ខេត្តសៀមរាប បានសរសេរ លើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ធ្នូនេះថា “
ជាមួយ នឹង ការបំពាក់ ឧបករណ៍ហាត់ប្រាណទាំងនេះ គឺសម្រាប់ប្រយោជន៍ ដល់សាធារណជនទូទៅ បានហាត់ប្រាណទាំងអស់គ្នា ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត ក៏សូមអំពាវនាវ ដល់បងប្អូនទាំងអស់ ជួយថែរក្សានូវឧបករណ៍ទាំងនេះ ឱ្យគង់វង្សនិងយូរអង្វែង ដើម្បីទុកជាប្រយោជន៍សាធារណៈ”៕