ព័ត៌មានជាតិ

សម្ដេច ស ខេង សង្ឃឹមថា និស្សិតខ្មែរ ទៅសិក្សានៅណូវែលហ្សេឡង់ ពេលត្រឡប់មកវិញ នឹងនាំយកចំណេះដឹងថ្មីៗ មកអភិវឌ្ឍសង្គមកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានក្ដីសង្ឃឹមថា និស្សិតអាហារូបករណ៍ខ្មែរ ទៅសិក្សានៅប្រទេស ណូវែលហ្សេឡង់ នាពេលខាងមុខនេះ ក្រោយពេលបញ្ចប់ការសិក្សា នឹងនាំយកចំណេះដឹងថ្មីៗ សម្រាប់អភិវឌ្ឍសង្គមកម្ពុជា បន្ថែមទៀត ។

ក្នុងឱកាសអនុញ្ញាត ឲ្យនិស្សិតអាហារូបករណ៍ខ្មែរ ទៅសិក្សាណូវែលសេឡង់ ចូលជួបសម្ដែងការគួរសម នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច ស ខេង រំលឹកថា នាពេលកន្លងមក មាននិស្សិតរូបករណ៍ខ្មែរ ទៅសិក្សានៅក្រៅប្រទេសច្រើន ហើយពួកគេ ក៏បានបម្រើក្នុងវិស័យការងារ ជាច្រើនទាំង រដ្ឋ និងឯកជន ។

សម្ដេច មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ក្មួយៗ ពេលត្រឡប់មកវិញគឺ នឹងអាចនាំមកពីមួយ នៅចំណេះដឹងថ្មីៗ ជាធាតុ ចូលសម្រាប់សង្គមកម្ពុជា» ៕ ដោយ ៖ អេង ប៊ូឆេង

To Top