ព័ត៌មានជាតិ

រឹតកប្លន់ រថយន្តសុំាយ៉ុង មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជួលរថយន្តជិះពីបាត់ដំបង មកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បានធ្វើសកម្មភាព យកលួសមករឹតក តែគាត់ដឹងខ្លួនទាន់ ក៏ចាប់ខ្សែលួស ជាប់ហើយ ប្រតាយប្រតាប់គ្នា រួចបានយកឈើចាក់ ទៅភ្នែកគាត់ ហើយរូបគាត់ បានស្រែកឆោឡោ ជនសង្ស័យ យកបានតែទូរសព្ទមួយ គ្រឿងរត់គេចបាត់ស្រមោល ។

ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង២៖២០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី ចំណុចមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះមុំ សាន ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នករត់ឡានតាក់ស៊ី មានស្រុកកំណើត នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ជនរងគ្រោះជិះរថយន្តម៉ាកសុំាយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-7909 ។

ដំណើររឿង ជនសង្ស័យ បាប ជួលរថយន្តឲ្យមកដឹកបងប្អូន មកពីបរទេសនៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ក្នុងរយៈពេលបី ថ្ងៃមួយថ្ងៃ តំលៃ៨០ដុល្លារ ដោយនិយាយត្រូវគ្នា ក៏ព្រមមក ហើយបានធ្វើដំណើរពី ខេត្តបាត់ដំបងនៅម៉ោង ប្រមាណ៣រសៀលថ្ងៃទី២៥ ខែធ្នូ លុះមកដល់មុខព្រលានយន្តហោះនៅម៉ោង៩យប់ថ្ងៃដដែល ហើយរូបគាត់បានចត រថយន្តជាប់ និងរបងព្រលាន ហើយជនសង្ស័យ ក៏បានប្រាប់ទៅម្ចាស់រថយន្តចាំបន្តិចរួចចុះ ពីរថយន្តរបស់គាត់ដើរ ចេញទៅបាត់មួយសន្ទុះធំ ទើបត្រលប់មកកន្លែង រថយន្តវិញ គាត់ក៏បានសួរទៅជនសង្ស័យនោះថា ពួកគាត់មកដល់ហើយ ឬនៅជនសង្ស័យបានឆ្លើយតបវិញថា គាត់ដូរជើងយន្តហោះមិនទាន់មក ដល់ទេដោយអស់កម្លាំង ពីថ្ងៃណាមួយងុយដេក ផងគាត់ ក៏ដេកក្នុងរថយន្តលក់មួយសន្ទុះ ហើយដឹងខ្លួនសួរបន្តទៀតថា ពេលណាទើបមកដល់ ជនសង្ស័យ បានឆ្លើយតបទៅវិញថា ជិតមកដល់ហើយពេលនោះ បានប្រាស់ខ្លួន ដេកទៀត ស្រាប់តែជនសង្ស័យបាន ធ្វើសកម្មភាពយកខ្សែលួសមករឹកក របស់គាត់ដឹងខ្លួនទាន់ បានចាប់ខ្សែលួស ជាប់ហើយ ប្រតាយប្រតប់គ្នា ជនសង្ស័យបានកាច់ឈើ ដែលជាប់ និងខ្សែលួសមកចាក់ភ្នែក របស់គាត់បណ្ដាលឲ្យរង របួសបោងមួយចំហៀង រួចជនសង្ស័យបានយកទូរសព្ទម៉ាក OPPO របស់មួយគ្រឿង បើកទ្វារថយន្តចុះ រត់គេចខ្លួនបាត់ដោយ សុវត្តិភាព មិនរំខានដល់សមត្ថកិច្ច ។

ក្រោយកើត ហេតុសមត្ថកិច្ច មូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ បានសួរនាំគាត់(ជនរងគ្រោះ) រួចជូនគាត់ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលកាកាប២ ដើម្បីសាកសួរនិងស្រាវជ្រាវ ឈានទៅដល់កំណត់ មុខសញ្ញាតាមចាប់ជនសង្ស័យនោះ មកផ្តន្ទាទោសតាមផ្លវច្បាប់ ៕

To Top