កោះកុង : លោក ហាក់ ឡេងអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យនិងបំពាក់អំពូលភ្លើង ដើម្បីលំអហេដ្ឋារចនាសម្ព័ន្ធ នៅតាមដងផ្លូវសាធារណៈ ដើម្បីលម្អសោភ័ណ្ឌភាព ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងក្នុងពិធីឆ្លងឆ្នាំសកល 2019-2020 និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចូលមកកំសាន្តនៅក្នុងខេត្តកោះកុង ឱ្យមានកំណើនខ្ពស់។ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។
លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានថ្លែងឲ្យដឹងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បំពាក់អំបូលភ្លើងអគ្គិសនី តាមបង្គោលភ្លើង នៅលើស្ពាន និងតាមដើមឈើតាមមុខសាលាខេត្តទាំងអស់។
លោក បានបន្ថែមថា ការរៀបចំហេដ្ឋារចនានេះគឺធ្វើឡើង ដើម្បីលំអរតាមដងផ្លូវសាធារណៈ ក្នុងការទាក់ទងវិស័យទេសចរណ៍ឲ្យភ្ញៀវជាតិ.អន្តរជាតិ ចូលមកកម្សាន្ត ក្នុងខេត្តកោះកុងបានច្រើន។
លោកសូមអំពាវរនាវ ដល់ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិទូទាំងប្រទេស សូមឱ្យបើកបរគោរពច្បាប់ចរាចរណ៍ គោរពគ្នាទៅវិញទៅមក ចេះអនុគ្រោះឱ្យគ្នាយោគយល់គ្នា ជៀសវៀងការបង្កគ្រោះថ្នាក់ ហើយសូមឲ្យបងប្អូនដំណើរកម្សាន្ត ក្នុងការឆ្លងឆ្នាំសកល ទទួលបានសុវត្តិភាពគ្រប់ៗគ្នា៕