ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានថ្លែងថា ពិតជាមានបុគ្គលមួយចំនួន ដែលចាំតែរិះគន់ និងវាយប្រហារ មកលើរាជរដ្ឋាភិបាលថា ហេតុអ្វីបានជាក្នុងសន្និបាត បូកសរុបការងាររបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នារយៈពេល១៦ខែ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចមិនដាក់ចេញអនុសាសន៍នានា ដើម្បីឲ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អនុវត្តតាម ។
សម្តេចតេជោថ្លែងទៀតថា បើសម្តេចដាក់អនុសាសន៍ ឲ្យបក្សនយោបាយទាំងនេះ មានន័យថា ដូចជាបង្គាប់បញ្ជាឲ្យពួកគេ ធ្វើតាមការចង់បាន របស់សម្តេចហើយ ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ពិតជាមានអ្នកក្រៅឆ្ងល់ ចំពោះវេទិកាផ្សេងៗទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលខ្ញុំបានដាក់អនុសាសន៍ចេញ។ យើងអត់មានតម្រូវការនាពេលនេះទេ ព្រោះទុកលទ្ធភាពឲ្យបក្សទាំងនេះ ធ្វើការដោយខ្លួន ក្រោមព្រះរាជក្រឹត្យ” ។
ទន្ទឹងនឹងនេះ សម្តេចបានផ្តាំផ្ញើថា បក្សទាំង១៦នេះ គួរនាំស្រាវជ្រាវនៅក្នុងផ្នែកច្បាប់ ដើម្បីចំណុះខ្លះធ្វើវិសោធនកម្មច្បាប់ ដោយសារមិនមែនគ្រប់រឿងទាំងអស់ រាជរដ្ឋាភិបាលធ្វើត្រូវនោះទេ ៕