ព័ត៌មានជាតិ

​ទីក្រុងសេអ៊ូល តាមដានយ៉ាងកៀកកិត ចំពោះសេចក្តីរាយការណ៍ កាសែតកូរ៉េខាងជើង ស្តីពីការអភិវឌ្ឍ លំហអាកាសសកល

បរទេស៖ ស្របពេលមានក្តីព្រួយបារម្ភថា ប្រទេសកូរ៉េខាងជើង អាចនឹងធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ដោយបន្លំធ្វើដូចជាបាញ់បង្ហោះ ផ្កាយរណបនោះ ក្រសួងបង្រួបបង្រួមជាតិកូរ៉េ បាននិយាយនៅ ថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង កំពុងតែតាមដានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនថ្មីៗនេះ ស្តីពីសកម្មភាពអភិវឌ្ឍន៍ផ្នែក លំហអាកាសធ្វើឡើងដោយបរទេស។

នៅថ្ងៃសុក្រនេះថា តាមសេចក្តីរាយការណ៍ កាសែតដ៏ចម្បងរបស់កូរ៉េខាងជើង ឈ្មោះ Rodong Sinmun បានចេញអត្ថបទមួយស្តីពីការបាញ់ បង្ហោះផ្កាយរណបរុស្ស៊ី កាលពីដើមសប្ដាហ៍នេះ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ផ្សេងមួយទៀត ដែលគ្របដណ្ដប់លើកិច្ចប្រឹងប្រែងផ្សេងៗគ្នាកំពុងតែប្រព្រឹត្តទៅ សម្រាប់ការអភិវឌ្ឍលំហអាកាសសកល។

យោងតាមការចេញផ្សាយរបស់កាសែតកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា សេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងទាំងនោះ បានធ្វើឲ្យមានមន្ទិលសង្ស័យថា ប្រទេសកូរ៉េខាងជើងអាចនឹងកំពុងតែបង្កើនល្បឿន សម្រាប់ការបាញ់រ៉ុកកែតមានរយៈហោះហើរចម្ងាយឆ្ងាយ ស្របពេលដែលទីក្រុងព្យុងយ៉ាង គម្រាមស្វែងរកផ្លូវថ្មី នៅក្នុងដំណើរកិច្ចចរចាគ្នាស្តីពីនុយក្លេអ៊ែជាមួយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង

To Top