ព័ត៌មានជាតិ

រដ្ឋមន្ត្រីបង្រួបបង្រួម កូរ៉េស្នើឲ្យមានកិច្ចព្រមព្រៀង បណ្ដោះអាសន្នក្នុងកិច្ចពិភាក្សានុយក្លេអ៊ែ អាមេរិក-កូរ៉េខាងជើង

បរទេស៖ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិ របស់កូរ៉េខាងត្បូង លោក Kim Yeon-chul នាពេលថ្មីៗនេះ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង សម្រេចធ្វើកិច្ចព្រមព្រៀងសាកល្បងមួយ នៅក្នុងកិច្ចចរចានុយក្លេអ៊ែ ដើម្បីរក្សាសន្ទុះកិច្ចពិភាក្សាគ្នាឲ្យមានភាពរស់រវើក ស្របពេលមានក្តីព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងវិលទៅរកសកម្មភាពបង្កហេតុ នៅឆ្នាំក្រោយ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា លោក tentative បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្នុងគោលបំណងរក្សាស្ថានភាពពីការធ្លាក់ចុះអន់ថយ និងធ្វើឲ្យមានសន្ទុះសម្រាប់កិច្ចពិភាក្សាចរចាគ្នា យើងត្រូវការកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ សម្រាប់ជាថ្មជាន់ដើរទៅរកកិច្ចព្រមព្រៀងសម្រេចចុងក្រោយ”។

គួរបញ្ជាក់ថា លោករដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅទីក្រុងសេអ៊ូល ស្របពេលដែលកូរ៉េខាងជើង គ្រោងប្រារព្ធធ្វើកិច្ចប្រជុំពេញអង្គរបស់គណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង

To Top