ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ១នាក់ ទៅតុលាការ!

នៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានភ្នំពេញ បានបញ្ជូនបុរសជនជាតិចិន ១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ឆបោក(ប្រាក់ដុល្លាក្លែងក្លាយ លើជនជាតិចិនដូចគ្នា)។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩:៤០នាទី នៅចំណុច ខុនដូរ ដាយមិនឃ្វីន ក្នុងកោះពេជ្រ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ កម្លាំង អាវុធហត្ថមូលដ្ឋានខណ្ឌចំកាមន បានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ REUN HU ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិចិន ដោយរូបគេបានយកក្រដាសប្រាក់​ក្លែងក្លាយ ០៣ម៉ឺនដុល្លាអាមេរិក ទៅបន្លំដូរឲ្យជនរងគ្រោះជាជនជាតិចិនដូចគ្នា យកបា្រក់ ចិន ២០៨៥០០ យ័ន ដោយរូបគេឲ្យជនរងគ្រោះផ្ញើលុយចូលកុងធនាគា របស់ខ្លួន ហើយរូបគេ បានឲ្យក្រដាសប្រាក់ ដុល្លាក្លែងក្លាយមួយថង់ខ្មៅ ទៅឲ្យជនរងគ្រោះ ភ្លាមនោះជនរងគ្រោះ បានបើកមើលឃើញ សុទ្ធតែក្រដាសប្រាក់ដុល្លាក្លែងក្លាយ បានប្តឹងសមត្ថកិច្ចអាវុធ ហត្ថខណ្ឌចំកាមន ធ្វើការឃាត់ ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់ សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេពិតជាបានប្រព្រឹត្តអំពើ ឆបោក ដោយយកក្រដាសប្រាក់ ក្លែងក្លាយ ទៅបន្លំដូរជាមួយជនរងគ្រោះពិតប្រាកដមែន៕

To Top