ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធាន ក្រុមប្រឹក្សាភិបាល សមាគម TYDA បានផ្ដល់នូវ ជីវិតថ្មី ស្នាមញញឹមថ្មី ដល់យោធិនម្នាក់

សមាគមTYDA បានផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមចំនួន០១ ករណីទៀតហើយ ដល់នាយទាហានឈ្មោះ ចាន់ គឹមសឺង ដែលកំពុងបម្រើការ នៅទីចាត់ការបុគ្គលិក អគ្គបញ្ជាការ តាមរយៈការឧបត្ថម្ភ ក្នុងការពិនិត្យ និងព្យាបាល ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងបានឧបត្ថម្ភ នូវថវិកាមួយចំនួន។

នាយទាហាន ដែលបានទទួលការឧបត្ថម្ភ ក្នុងការពិនិត្យ និងព្យាបាល បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លា ប្រកបដោយមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈបងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ និងផ្ដល់នូវជីវិតថ្មីក្តីសង្ឃឹមថ្មី សម្រាប់រូបគាត់ និងក្រុមគ្រួសារ។ 

សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) តែងតែបានផ្ដល់ប្រជាពលរដ្ឋ កុមារកំព្រា កម្មករ កម្មការិនី កងទ័ព គ្រួសារកងទ័ព នូវស្នាមញញឹម និងក្តីសង្ឃឹមថ្មី តាមរយៈការពិនិត្យ និងការព្យាបាលឥតគិតថ្លៃ ដែលគិតមកដល់ពេលនេះ សមាគមបានព្យាបាលជូនប្រជាពលរដ្ឋជាង ៣៤ម៉ឺននាក់ និងបានបញ្ជូន មកព្យាបាលបន្តចំនួនជាង៥ពាន់នាក់៕

To Top