ព័ត៌មានជាតិ

ក្រសួងធនធានទឹកប្រកាសថា ពីថ្ងៃ១-៧មករា កម្ពុជា បន្តទទួលរងការចុះត្រជាក់

ភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងបញ្ជាក់ពីស្ថានភាពធាតុអាកាសថា៖

១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាមឦសាន៖

  • សីតុណ្ហភាពអប្បបរមា មានពី២០-២២អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី២៨-៣១អង្សាសេ

២៖ តំបន់វាលទំនាបកណ្តាល៖

  • សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ

៣៖ តំបន់មាត់សមុទ្រ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ៕
To Top