ព័ត៌មានជាតិ

ឃាត់អ្នកញៀនល្បែងអាប៉ោង ៧នាក់ យកមកអប់រំ

ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះឆ្មក់បង្រ្កាបអ្នកញៀនល្បែងបៀ អាប៉ោងមួយកន្លែង នៅចំនុចព្រៃដំបូកទួលកកោះ ភូមិហាលទឹល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ក្នុងនោះប្រមូលអ្នកញៀនល្បែងប្រុសស្រី បានចំនួន៧នាក់ស្រី២នាក់ និងវត្ថុតាងមួយចំនួន ប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាលយកមកអប់រំ។ នេះជាលើកទី២ហើយ ដែលលោកអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងនគរបាល ចុះឆ្មក់បង្រ្កាបអ្នកលេងល្បែងស៊ីសង នៅតាមមូលដ្ឋានដោយផ្ទាល់ដោយ។

ផ្ទាំងពាណិជ្ជកម្ម

គួររំលឹកថា នៅក្នុងមូលដ្ឋាននៃខេត្តពោធិ៍សាត់ គេតែងតែសង្កេតឃើញមានល្បែងឆ្នោត ល្បែងភ្នាល់មាន់តាមប្រព័ន្ធអ៊ីនធ័រណីត នៅលើកញ្ចក់ទូរទស្សន៍យ៉ាងផុលផុស នៅតាមក្រុង និង ស្រុកមួយចំនួន ប៉ុន្តែគេក៏មិនទាន់ឃើញចំណាត់ការ របស់កម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋាននីមួយៗ ចុះទប់ស្កាត់ ឬបង្ក្រាបជាដុំកំភួននៅឡើយទេ ឬមួយក៏ទុកអោយលោកអភិបាលខេត្ត ចុះបង្ក្រាបដោយផ្ទាល់បន្តទៅទៀត???៕

To Top