ភ្នំពេញ ៖ ក្រោយពីមានការចាកចេញជាបន្តបន្ទាប់ របស់ជនជាតិនៅខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ មុនឈានដល់ឆ្នាំថ្មីតែប៉ុន្មានម៉ោងទៀត រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសជូនដំណឹង ដល់ម្ចាស់អាជីវកម្មតាមអនឡាញថា នឹងត្រូវអស់សុពលភាព ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។
បើតាមការផ្សព្វផ្សាយ ពីបណ្តាញព័ត៌មាននានា ការបិទអាជីវកម្មនេះ នៅព្រះសីហនុ បានធ្វើឲ្យបុគ្គលិកខ្មែរជិត៨០០០នាក់ ត្រូវបាត់បង់ការងារធ្វើ ដោយសារតែភាគច្រើនម្ចាស់អាជីវកម្មជាជនជាតិ ។
ការចាកចេញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទអាជីវកម្មនេះ ឲ្យអស់ត្រឹមឆ្នាំចុងឆ្នាំ២០២០ ព្រោះបើនៅតែបន្តឲ្យមានទៀត នឹងអាចឲ្យមានឧក្រិដ្ឋជនឆ្លៀត ធ្វើការលាងលុយកខ្វក់នៅកម្ពុជា។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា “លោក លោកស្រី ម្ចាស់កាស៊ីណូ ត្រូវបញ្ឈប់សកម្មភាព អាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព តាមខ្លឹមសារ សារាចរណែនាំរាជរដ្ឋាភិបាល ចាប់ពីម៉ោងសូន្យថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ ចំពោះការធ្វើអាជីវកម្មកាស៊ីណូ លោក លោកស្រី អាចដំណើរការជាធម្មតា ស្របទៅតាមច្បាប់កំណត់”។
គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហការ ជាមួយក្រុមការងារចម្រុះថ្នាក់ជាតិ នឹងចុះត្រួតពិនិត្យតាមកាស៊ីណូ ក្នុងខេត្តព្រះសីហនុ ក្នុងករណីនៅតែបន្តធ្វើអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធើណេតទៀត នឹងចាត់វិធានការតាមផ្លូវច្បាប់៕