កំពង់ចាម៖ ដើម្បីលើកកម្ពស់ លើវិស័យព្រះពុទ្ធសាសនា និងគិតដល់សុខទុក្ខ របស់លោកយាយ- លោកតា នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នេះ លោក ប៊ន សំអាត និងលោកស្រី បានធ្វើពិធីបុណ្យ ពុទ្ធាភិសេក ឆ្លងសាលាឆទានមួយខ្នង ទុកសម្រាប់ លោកតា- លោកយាយ សមា ទានសីល ស្ថិតនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
លោក ប៊ុន សំអាត បានមានប្រសាសន៍អោយដឹងថា ស្របពេលជាមួយប្រទេសកម្ពុជាយើង មានសុខសន្តិភាព ក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ។ ជាមួយគ្នានេះវិស័យព្រះពុទ្ធសាសនា ក៏បានរីកចម្រើនគួរឱ្យកត់សម្គា ល់ផងដែរ ដោយមានការស្ថាបនាទីអារាមគ្រប់តំបន់ នៅតាមបណ្តា រាជធានី-ខេត្ត ទូទាំងប្រទេស សម្រាប់ទុកជូនបងប្អូនប្រជាពលរដ្ឋធ្វើ ពិធីផ្សេងៗទៅតាមបែប ផែនរបស់អ្នកកាន់ សាសនាព្រះពុទ្ធ ដើម្បីទទួលបានស្ងប់កាយ ស្ងប់ចិត្ត និងទទួលបានក្តីសុខ រៀងៗខ្លួន ។
លោកបន្តថា ឈរលើកត្តាខាងលើនេះ និងដោយសារកន្លងមក លោកបានសង្កេតឃើញលោក តា-លោកយាយ នៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀមនេះ បានធ្វើដំ ណើរទៅសមាទានសីល នៅទីអារាមជារៀងរាល់ថ្ងៃសីល ដែលមានចម្ងាយឆ្ងាយពីលំនៅដ្ឋាន របស់ពួកគាត់ ។ ហេតុដូច្នេះហើយទើបលោក និងភរិយាព្រមទាំងក្រុមគ្រួសារ បានពិភាក្សានិងមូលមតិគ្នា កសាងសាលាឆទាន មួយខ្នង នៅក្នុងដីឡូត៍របស់ លោក ដែលគិតជាប្រាក់ អស់ប្រមាណជាជាង ១០ ម៉ឺនដុល្លារ ទុកសម្រាប់ លោកតា-លោកយាយ មកស្នាក់អាស្រ័យសមាទានសីល គ្រប់ៗគ្នានៅក្នុងតំបន់នេះរហូតតែម្តង ។
សូមបញ្ជាក់ថា ក្នុងពិធីបុណ្យនេះ លោកប៊ន សំអាត និងក្រុមគ្រួសារ បានធ្វើការផ្ដល់អំណោយដល់លោកតា-លោក យាយ ជាង១០០នាក់ ក្នុងនោះម្នាក់ៗ ទទួលបាន អង្ករ.ភួយ.មីកញ្ចប់. សារុង.និងថវិកាមួយចំនួនផងដែរ៕