កោះកុង៖ ក្នុងឱកាសអបអរសាទរ នៃការឆ្លងឆ្នាំសកល ឆ្នាំ២០១៩ ឈានចូល២០២០ ដែលរៀបចំឡើង ដោយ រដ្ឋបាល ខេត្តកោះកុង បានបញ្ចប់ប្រកបដោយ ភាពជោគជ័យ និងសុវត្តិភាពពេញមួយរាត្រីថ្ងៃទី៣១ ខែធ្នូ២០១៩ឈានចូល២០២០ដែលភ្ញៀវទេសចរ ជាតិ.អន្តរជាតិមកដំណើរកម្សាន្តតាមរម្មនីយ៍ដ្ឋាននានា ក្នុងទឹកដីខេត្តកោះកុងប្រមាណ ជិត១៥,០០០ម៉ឺននាក់ ។ នេះយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តកោះកុង។
ក្នុងឱកាសរាត្រីដ៏សែនមនោរម្យ ចូលឆ្នាំសកលនេះ លោកស្រី មិថុនា ភូថង បានថ្លែងថា ប្រទេសមានសន្តិភាព សុវត្តិភាពទើបប្រជាពលរដ្ឋយើង មានភាពសប្បាយជួបជុំគ្រួសារបងប្អូនមិត្តញាតិ្តមិត្តជិតខាងបង្កើត ភាពសប្បាយហើយអាចធ្វើដំណើរ កម្សាន្តទេសចរណ៍គ្រប់ប្រទេសទៅតាមលទ្ធភាព បងប្អូន ទងនេះដោយសារប្រទេសកម្ពុជាយើង មានសន្តិភាពពេញលេញស្ថិក្រោមការដឹកនាំ ដ៍ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានខិតខំនាំសន្តិភាពលើឆាកអន្តរជាតិ ធ្វើឲ្យពិភពលោកទទួលស្គាល់ នៃសន្តិភាពប្រទេសកម្ពុជា៕