ព័ត៌មានជាតិ

ទូលព្រះបង្គំជាខ្ញុំ លឹម គានហោ សូមក្រាបថ្វាយ នូវព្រះសព្ទសាធុការពរ ព្រះមហាក្សត្រ និងមហាក្សត្រិយានី ក្នុងឱកាសឆ្នាំថ្មី គ.ស ២០២០

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២០ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតថ្វាយ នូវព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសឆ្នាំថ្មីនេះ សូមព្រះអង្គ​មានព្រះពលានុភាពខ្លាំងក្លា ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំ​​ សុខដុមរមនា របស់ប្រជានុរាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ ។

ក្រាបបង្គំទូលថ្វាយ ពី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់៕

To Top