ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២០ លោក លឹម គានហោ ចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញារឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើនថែមទៀត ។
សូមសម្តេច បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអបអរសាទរ និងគោរពរជូនពរពី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់៕