ព័ត៌មានជាតិ

សហភាព សហជីពកម្ពុជា នឹងធ្វើសន្និសិទសារព័ត៌មាន ស្ដីពីយុទ្ធនាការរក្សា EBA

ភ្នំពេញ៖ សហភាព សហជីពកម្ពុជា នឹងធ្វើសន្និសិទសារព័ត៌មាន ស្ដីពី «យុទ្ធនាការ ដើម្បីរក្សា ប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខលើកលែងតែអាវុធ (EBA)» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ វេលាម៉ោង៩ ព្រឹកនៅទីស្នាក់ការផ្ទះលេខ១២B ផ្លូវលេខ៥ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ សហភាព សហជីពកម្ពុជា នៅថ្ងៃទី២ មករា នេះ បានឲ្យដឹងថា «នៅក្នុងឱកាស សន្និសិទសារព័ត៌មាននេះ ក៏ជម្រាបជូនអំពី លទ្ធផល នៃការប្រមូលស្នាមមេដៃរបស់បងប្អូន កម្មករ-កម្មការិនី ក្នុងគោលបំណង អំពាវនាវ ចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា» ។

សូមរំលឹកថា សហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយថា តើត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀតនៅក្នុង ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ បន្ទាប់ពីបានរកឃើញ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ ហើយ EBA បានធ្វើឲ្យកម្ពុជាចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា៧០០លានដុល្លារក្នុង១ឆ្នាំៗ ៕ ដោយ ៖ អេង ប៊ូឆេង

To Top