ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ថា អ្នកដែលមិនឲ្យនិយាយ ពីសន្តិភាពកំពុងតែមានសព្វថ្ងៃ គឺជាអ្នកស្រឡាញ់សង្គ្រាម បានជាមិនចង់លឺពាក្យសន្តិភាព ។
លោកបន្តថា សន្តិភាពគឺជាអាយុជីវិត និងជាអ្វីៗទាំងអស់ ។ មានសន្តិភាពគឺមានអ្វីៗទាំងអស់ រួមទាំងអាយុជីវិត លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ ។
ក្នុងឱកាសឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សម្តេចតេជោ បានផ្ញើសារជាសំឡេងនិយាយផ្តោតសំខាន់អរគុណសន្តិភាព ដើម្បីឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចងចាំថា គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់ ៕