ភ្នំពេញ ៖ ក្រោយពីស្ត្រីខ្មែរទី១ កញ្ញា ចិន្តា ដូរី ដែលបានក្លាយជានារីអាកាសយានិក ដំបូងគេបង្អស់ ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ បានសម្តែងការអបអរសាទរជាពន់ពេក។
ជាមួយគ្នានេះ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ក៏បានធ្វើការអបអរ ដល់កញ្ញា ចិន្ថា ផងដែរ ។ មានអត្ថន័យថា “សូមអបអរសាទរ ចិន្តា! គាត់ គឺជាគំរូដ៏ល្អ ដែលជួយជំរុញឲ្យស្ត្រីខ្មែរវ័យក្មេង តាមចាប់យកក្តី ស្រមៃរបស់ខ្លួន” ។
មុននឹងក្លាយជាអាកាសយានិក ចិន្តា គឺជាអ្នកនារីបម្រើតាមយន្តហោះហើយ ប៉ុន្តែដោយការពុះពារគ្រប់ឧបសគ្គ បានធ្វើឲ្យកញ្ញាឈាន មកដល់ចំណុចនេះ ៕