ព័ត៌មានជាតិ

ព្រាប កុល អំពាវនាវ ពលរដ្ឋខ្មែរ រួមចំណែកបម្រើ បុព្វហេតុជាតិ ជាពិសេសលើបញ្ហាព្រំដែន

ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំ២០២០ តទៅ លោកព្រាប កុម នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា បានអំពាវនាវ និងទទួចឲ្យជនរួមជាតិខ្មែរ គ្រប់សមាសភាព និងគ្រប់និន្នាការ នយោបាយទាំងអស់ បូជាកម្លាំងកាយចិត្ត ញើស ឈាម និងថាមពលរបស់ខ្លួន ដើម្បីរួមចំណែក បម្រើបុព្វហេតុជាតិ មាតុភូមិ ជាពិសេសចេះឈឺឆ្អាល រឿងទឹកដី ។

ចំណុចដែលលោកអំពាវនាវ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២ ខែមករា ឆ្នាំ២០២០ឲ្យចូលរួមទាំងអស់គ្នានោះគឺ ៖ ទី១- ស្វែករកការពិតអំពីទំហំផ្ទៃដីកម្ពុជាបច្ចុប្បន្ន និងលើកកំពស់ការថែរក្សា ការពារបូរណៈភាពទឹកដីខ្មែរ (១៨១០៣៥ គ.ម ការ៉េ)។

ទី២- ជំរុញកម្ពុជាធ្វើដំណើរឆ្ពោះទៅរកសន្តិភាពពេញលេញ (រួមទាំងសន្តិភាពផ្លូវចិត្ត ការសាមគ្គីជាតិ និងឯកភាពជាតិ)។

ទី៣- លើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញការថែរក្សាគោលនយោបាយអនុគ្រោះពន្ធសំខាន់ៗ ដែលកម្ពុជាមានកូតាស្រាប់ ជាពិសេស EBA និង GSP។

ទី៤- លើកកំពស់ការគោរពសិទ្ធិសេរីភាព ជាមូលដ្ឋាន និងជំរុញការស្តារប្រជាធិបតេយ្យសេរីពហុបក្ស (ពិតប្រាកដ)។ និងទី៥- បន្តឃ្លាំមើលការវិវត្ត និងគាំទ្រចលនាប្រឆាំង អំពីពុករលួយ៕

To Top