ព័ត៌មានជាតិ

ជំទាវមួយរូប ទិញដី នៅឃុំភ្ញីមាស តែបែរជាមកឈូស យកដីជាង១៣ហ.ត បន្ថែម នៅឃុំតានូន ស្រុកបុទុមសាគរ (វីដេអូ)

ជំទាវ១រូប ទិញដីនៅឃុំភ្ញីមាស តែបែរជាមកឈូស យកដីជាង១៣ហ.ត បន្ថែម នៅឃុំតានូន ស្រុកបុទុមសាគរ

ជំទាវ១រូប ទិញដីនៅឃុំភ្ញីមាស តែបែរជាមកឈូស យកដីជាង១៣ហ.ត បន្ថែម នៅឃុំតានូន ស្រុកបុទុមសាគរhttps://www.dap-news.com/national/2020/01/02/21241/

Posted by Dap_News_Website on Friday, January 3, 2020

ភ្នំពេញ៖ ជំទាវមួយរូប ត្រូវបានគេអះអាងថា ស្ថិតនៅពីក្រោយ សកម្មភាព យ៉ាងងងើល គ្មានកោតខ្លាចច្បាប់ រឺសមត្ថកិច្ចសូម្បីតែ បន្តិច ដោយបានឈូសឆាយដី របស់ប្រជាពលរដ្ឋ១កន្លែង ប្រមាណជាង១៣ហិចតា បន្ថែមទៀត នៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ។

លោក សំ វិចិត្រ អាយុ៦៩ ឆ្នាំ ដែលអះអាងថា ជាម្ចាស់កម្មសិទ្ធិ ត្រឹមត្រូវតាម ផ្លូវច្បាប់ ដោយមានលិខិតបញ្ជាក់ពី អាជ្ញាធរភូមិឃុំ និងបានបង់ពន្ធត្រឹមត្រូវ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃព្រហស្បតិ៍ ទី ២ ខែមករា ឆ្នាំ២០២០ មានជំទាវម្នាក់ បានជួលត្រាក់ទ័រ មកឈូសឆាយ ចូលដី របស់គាត់ ដែលបានទិញពី ប្រជាពលរដ្ឋ នៅទីនោះ សរុបជាង១៣ ហិចតា ទាំងកម្រោលតែម្តង។

លោក វិចិត្រ បានឱ្យដឹងថា សកម្មភាពឈូសឆាយ ទាំងនោះ ធ្វើឡើងទាំងកណ្តាល ថ្ងៃ តែម្តង ដោយម្ចាស់ដី ឃាត់ ក៏គាត់ស្តាប់ នោះឡើយ។ “គេមានបំណងបំពានដី ចំការរបស់ខ្ញុំ ទាំងជាង១៣ហិចតា ពោលគេបានឈូសឆាយ ចាក់ដី និងលើកជាផ្លូវ ព័ន្ធជុំវិញ ដីរបស់ខ្ញុំតែម្តង។”

លោក បន្តថា សកម្មភាពទាំង កម្រោលបែបនេះ លោកមិនអាចទទួល យកបាន នោះទេ ហើយ លោក ក៏បានដាក់ពាក្យប្តឹង ទៅឃុំតានូន ដើម្បីមានវិធានការ តាម ផ្លូវច្បាប់ ដើម្បី ឱ្យជំទាវរូបនោះ ចេញមុខមកដោះស្រាយ។

បើតាមលោក វិចិត្រ ដីដែលលោកកាន់ទាំងជាង ១៣ហិចតានេះ គឺបានមកការទិញពីប្រជាពលរដ្ឋជាម្ចាស់ដីស្របច្បាប់ ត្រឹមត្រូវ និងមានការចុះវាស់វែង ដោយអាជ្ញាធរភូមិឃុំ បញ្ជាក់ពីអត្តសញ្ញាណដីច្បាស់លាស់ និងមិនតែប៉ុណ្ណោះ មានការបង់ពន្ធត្រឹមត្រូវតាម ច្បាប់កំណត់។
បើតាមការរៀបរាប់និងអះអាង របស់លោក សំ វិចិត្រ លោកជំទាវនោះ បានទិញដីនៅជាប់ដីរបស់លោក ដែលស្ថិតនៅក្នុងឃុំភ្ញីមាស ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទង លោក វាំង វីរៈ មេឃុំ តានូន សុំការបំភ្លឺតាមទូរស័ព្ទ បាននោះទេ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

លោក សំ វិចិត្រ ក៏បានដាក់ពាក្យប្តឹងទៅ មេឃុំ ភ្ញីមាស ផងដែរ តែលោក មេឃុំមិនទទួលពាក្យប្តឹងនោះ ទេដោយអះអាងថា ដីរបស់លោកវិចិត្រ ស្ថិតនៅក្នុងឃុំតានូន។ តែយ៉ាងណា លោក សុំត្រឹមតែចង់ឱ្យលោកមេឃុំ ជួយសហការដោះស្រាយ ក្នុងករណីចាំបាច់ប៉ុណ្ណោះ នោះក៏ព្រោះតែម្ចាស់ដី ដែលទិញដី នៅក្បែរគាត់នោះ ស្ថិតនៅក្នុងឃុំភ្ញីមាស ។

យ៉ាងណាក៏ដោយ លោក សំ វិចិត្រ ក៏បានស្នើឱ្យលោកជំទាវ រូបនោះ ចេញមុខជួបតទល់គ្នា និងរកផ្លូវច្បាប់ជាអ្នកដោះស្រាយ កុំធ្វើអំពើមួយដែលសង្គម ស្អប់ខ្ពើមឱ្យសោះ ព្រោះប្រទេសមានច្បាប់ទម្លាប់៕

To Top