ព័ត៌មានជាតិ

លោក សយ សុភាពចុះមកសិក្សាស្វែង យល់ពីទំនាស់ ទន្លេមេគង្គចិន-អាមេរិក និង សម្ព័ន្ធមិត្ត

ភ្នំពេញ៖ លោក សយ សុភាព និងក្រុមការងារ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានមកស្វែងយល់ ពីបញ្ហាទំនាស់ទន្លេមេគង្គរវាង ចិន – សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត ( បាក់ផេង ស្រុក ខូង ខេត្ត ចំប៉ាសាក់ ទល់និង ព្រំប្រទល់ ស្រុក បុរីអូស្វាយ សែន ជ័យ ខេត្តស្ទឹងត្រែង នៅក្បែរទំនប់វារីដនសាហុង។

លោកបានថ្លែងថា សក្តានុពលទន្លមេគង្គមានសារៈសំខាន់ មហាសាល មិនត្រឹមតែជាវារីអគ្គិសនីទេ ប៉ុន្តែអនាគតគឺសម្រាប់ភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចផងដែរ។

លោកថា ក្រោយពីបានមកដល់កន្លែងនេះ លោកបានយល់ ច្បាស់និងខិតខំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានយល់បន្ថែមទៀត ដើម្បីកុំឲ្យចាញ់ឧបាយកល ប្រទេសខ្លះ ដែលនាំឲ្យខ្មែរខាតបង់ផលប្រយោជន៍។

លោកបន្តថា សរុបមកទន្លេមេគង្គ ពិតជាមានផលប្រយោជន៍ ក្នុងតំបន់ និងពលរដ្ឋនៅទូទាំងប្រទេសទៅថ្ងៃអនាគត៕

To Top