ស្ទឹងត្រែង៖ ក្នុងដំណើរចុះយកព័ត៌មាន នៅចំណុចសំខាន់ៗ ជាច្រើន ក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ លោក សយ សុភាព បានបង្ហាញ រូបសំណាកព្រះបាទ ជ័យវរ្ម័នទី៧នៅ ទីរួមខេត្តស្ទឹងត្រែង កំពុងដំណើរការសាងសង់ ។
ក្នុងនោះ ក្រោយពីឃើញរូបព្រះបាទជ័យវរ្ម័នទី៧ហើយ លោកបានផ្តល់ជាទស្សនមតិថា ប្រជារាស្រ្តរំភើប បើគ្រប់ខេត្តកសាងបែបនេះ នៅទូទាំងប្រទេស ។
លោកថា ប្រសិនបើកសាង វិមានឈ្នះឈ្នះទៀតកាន់តែល្អប្រសើរ ជាង កសាងអ្វីដែលរាស្រ្តមិនមាន សេចក្តីសុខក្នុងចិត្ត។
លោកបានហៅថា នេះជានិមិត្តរូប នៃការឯកភាពជាតិ និង មានសេចក្តីសុខផ្លូវចិត្ត និងកាយព្រមទាំងបញ្ជាក់ពីការរីក ចម្រើន និងការគោរពដឹងគុណ ចំពោះ បុព្វបុរស ជាតិ និង មេដឹកនាំរបស់ខ្លួនថែមទៀតផង ៕