ភ្នំពេញ ៖ ម្ចាស់សំណង់អគារ កម្ពស់៦ជាន់ ដែលបានបាក់ ស្រុត បណ្តាលឲ្យមានកម្មករស្លាប់ និងរងរបួសជាច្រើន ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកែបឃាត់ខ្លួនហើយ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា ការឃាត់ខ្លួនម្ចាស់សំណង់អគារ អនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ សន្តិបណ្តិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្រមសម្រួល ដោយព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកែប។
ស្នងការខេត្តមានប្រសាសន៍បន្តថា ម្ចាស់សំណង់ឈ្មោះ ឯក សារុន (ប្តី) និងឈ្មោះ ឈីវ សុធី (ប្រពន្ធ) មានលំនៅ បច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
បច្ចុប្បន្នម្ចាស់សំណង់៦ជាន់ ដែលបាក់ស្រុតខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរនិង កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕