ភ្នំពេញ៖ ថ្លែងពីកន្លែងកើតហេតុ ក្នុងឧបទ្វហេតុ រលំអគារ ៧ជាន់នៅខេត្តកែប សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា ការខិតខំដោយមិនដែលបានគិត ពីការនឿយហត់របស់សម្តេចទាំងយប់ថ្ងៃនៅទីនេះ គឺចង់ឃេីញពលរដ្ធ មានជីវិតរស់នៅបានជួបជុំ ក្រុមគ្រួសារប្តីប្រពន្ឋ និងកូនចៅតទៅទៀត។
សម្តចតេជោ នាយករដ្ឋមន្រ្តី បានសរសរនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅយប់ថ្ងៃទី៤ មករា ២០១៩នេះថា ” សុខចិត្តទ្រាំលំបាកគ្រប់យ៉ាង ដេីម្បីពលរដ្ធរស់នៅ សុខសប្បាយជួបជុំ ក្រុមគ្រួសារ។”
សូមរំលឹកថាមកដល់ពេលនេះ ក្រុមសមត្ថកិច្ច បានជួយសង្គ្រោះអ្នករស់រានមានជីវិតបានចំនួន២២ នាក់ និងស្លាប់ចំនួន៧នាក់ សរុប២៩នាក់៕






