ព័ត៌មានជាតិ

លោកឧបយឹម ឆៃលី ÷ កម្ពុជាកំពុងបោះជំហាន អភិវឌ្ឍន៍ទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម

កំពង់ចាម ÷លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ប្រទេសកម្ពុ ជានាពេលបច្ចុប្បន្ននេះ កំពុងបោះជំហ៊ានអភិវឌ្ឍន៍ ទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី៧ ខែមករាឆ្នាំ ២០២០ នៅមុខសាលាខេត្តកំពង់ចាម ក្នុងពិធីអប អរសាទរខួបលើកទី ៤១ ទិវាជ័យជំនះ៧ មករា ១៩៧៩-២០១៩ ដោយមានការចូលរួមជាគណៈអធិបតី ពីសំណាក់លោកហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា អភិបា លខេត្តកំពង់ចាម និងមន្ត្រីជាន់ខ្ពស់ជា ច្រើនទៀត ។

ក្នុងពិធីដែលមាន ប្រជាពលរដ្ឋចូលរួមអប អរនៅក្នុងទិវា ជ័យជំនះ ៧ មករា នេះប្រ មាណជា ៨០០០ នាក់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា ក្នុងខណៈដែលប្រទេស កម្ពុជារបស់យើង មានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិរបស់យើង បោះជំហានទៅ មុខយ៉ាងស្វាហាប់ លើមាគ៌ាមួយដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹម និងមិនអនុញ្ញា តឲ្យបុគ្គលណា ក្រុមណា បក្សណា ឬកម្លាំងណាបំផ្លាញសុខសន្តិភាព នៅកម្ពុជាយើងបានឡើយ ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសា សន៍បន្តថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើង មិនមែនជាភាពចៃដន្យនោះទេ ពោលគឺបច្ចុប្បន្ន មានអ្នកវិនិយោគទុនបរទេសយ៉ាងច្រើន បានចូលមកវិនិយោគនៅកម្ពុជានោះ ក៏ព្រោះតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ មានសេរី ភាពនយោបាយ និងសេរីភាពម៉ាក្រូសេដ្ឋ កិច្ច ហើយកម្ពុជាយើងបានចែងច្បាប់លើ កទឹកចិត្តនៅក្នុងច្បាប់វិនិយោគផងដែរ ។

ម្យ៉ាងទៀតកម្ពុជាយើង ជាតំបន់មួយនៅចំណុចកណ្ដាល នឹងជាប់តំបន់ទន្លេមេគង្គ ដែលមានកំណើនតភ្ជាប់សេដ្ឋកិច្ចខ្ពស់ ជាពិសេសតំបន់កសិឧស្សាហកម្ម និងទេសចរណ៍ជាដើម នឹងមានពលកម្មសម្បូរបែប បើគិតពីយុវជនមានអាយុ ៣៥ ឆ្នាំចុះ រហូតដល់ ៧២ ភាគរយនៃប្រជាពល រដ្ឋក្នុងស្រុក ហើយកម្ពុជាយើងក៏បានបើក ចំហជើងមេឃ ឲ្យអ្នកវិនិយោគទុនទាំង អស់អាចចូលមកវិនិយោគ នៅប្រទេសកម្ពុជារបស់យើងផងដែរ ៕

To Top