ព័ត៌មានជាតិ

ការបាត់បឹងយ៉ាងឆាប់រហ័ស អាចបង្កគ្រោះថ្នាក់ ដល់រាជធានីភ្នំពេញ

យោងតាមការសិក្សា​ របស់អង្គការក្រៅរដ្ឋាភិបាល នៅប្រទេសកម្ពុជា ការលុបបឹងជាបណ្តើរ ៗ ចាប់តាំងពីឆ្នាំ ២០០៣មក អាចបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងរាជធានីភ្នំពេញ។

យោងតាមវែបសាយ lepetitjournal ចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អង្គការក្រៅរដ្ឋាភិបាល ឬសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃទី ២៧ ខែធ្នូ ស្តីពីការបំផ្លាញបឹងនៅភ្នំពេញ។ យោងតាមអង្គការក្រៅរដ្ឋាភិបាល មិនមានតួទឹក នៅក្នុងរដ្ឋធានីមួយនេះនោះទេ។

របាយការណ៍ ដែលបោះពុម្ពផ្សាយដោយ STT ក្រោមចំណងជើងថា បឹងចុងក្រោយបង្អស់ បានបង្ហាញថា ៦០ ភាគរយនៃបឹងនៅរាជធានីភ្នំពេញ ត្រូវបានលុបទាំងស្រុង ដើម្បីទុកកន្លែង សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុង ខណៈ ៤០ ភាគរយនៃដីល្បាប់នៃរាជធានី ត្រូវបានលុបដូចគ្នាដែរ។ ទោះយ៉ាងណា បើយោងទៅតាម STT ភក់និងប្រឡាយទឹកទាំងនេះ ប្រមូលបានបរិមាណទឹកច្រើនក្នុងរដូវវស្សា ការលុបបឹងទាំងនោះ បង្កើនហានិភ័យ នៃទឹកជំនន់នៅក្នុងរដ្ឋធានី។ អ្នកនិពន្ធទៅលើការសិក្សានេះព្រមានថា ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរទេ ទីក្រុងនិងតំបន់ជុំវិញ នឹងទទួលរងនូវការជន់លិចយ៉ាងខ្លាំង ការថយចុះនៃជីវៈចម្រុះ និងការបាត់បង់ជីវភាព រស់នៅរបស់ប្រជាជនក្នុងតំបន់។

ក្នុងចំណោមបឹងទាំង ២៦ ដែលមាននៅក្នុងរាជធានីភ្នំពេញក្នុងទស្សវត្ស ១៩៩០ គឺបឹងចំនួន១៦ ត្រូវបានលុបទាំងស្រុង ហើយបឹងចំនួន ១០ ត្រូវបានបង្ហូរ ឬលុប ដោយផ្នែក។ សព្វថ្ងៃនេះគ្មានបឹងណា ដែលត្រូវបានសិក្សានៅទសវត្សឆ្នាំ ១៩៩០ ទេ។ មានតែបឹងបឹងសំរោង និងបឹងតាម៉ោក នោះទេ ដែលរក្សាបានច្រើនជាង ៥០% នៃផ្ទៃដីដំបូងរបស់បឹង។

អង្គការក្រៅរដ្ឋាភិបាលមួយនេះសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ បានរងគ្រោះ ដោយសារការបណ្តេញចេញ ពាក់ព័ន្ធនឹងការលុបបឹងទាំងនេះ ជាពិសេសក្នុងអំឡុងពេល នៃការលុបបឹងកក់ និងគម្រោងអភិវឌ្ឍន៍ ដែលបានចាប់ផ្តើមលើការលុបបឹង ដែលមិនផ្តល់ផលប្រយោជន៍ ដល់អ្នកដែលជួបការលំបាកបំផុត។

សមាគមធាងត្នោត ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ការពារបឹងនិងវាលភក់ ដែលនៅសេសសល់ ដូចជា បឹងតាម៉ោក បឹងទំពុន និងវាលភក់ជើងឯក។ អង្គការមិនមែនរដ្ឋាភិបាល បានផ្តល់អនុសាសន៍ ជាពិសេសដល់អាជ្ញាធរកម្ពុជា ឱ្យធ្វើឱ្យទៅជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក៏ដូចជាការសិក្សា អំពីផលប៉ះពាល់បរិស្ថាន ដែលត្រូវបានធ្វើឡើង ក្នុងអំឡុងពេលលុបបឹង។ អង្គការក្រៅរដ្ឋាភិបាល ក៏អំពាវនាវផងដែរ ដល់រដ្ឋាភិបាលកម្ពុជា ឱ្យដាក់ចេញ នូវច្បាប់ការពារបរិស្ថានយ៉ាងតឹងរឹង ពីព្រោះច្បាប់ដីធ្លីបច្ចុប្បន្ន មិនគ្រប់គ្រាន់នៅក្នុងតំបន់នេះទេ៕ ប្រែសម្រួលៈ ដើមអម្ពិល

To Top