ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ៖ យោងតាមស្ថានភាព ទីផ្សារអន្តរជាតិ បច្ចុប្បន្នតម្លៃប្រេងឥន្ធនៈ អាចមានការប្រែប្រួល មិនអាចព្យាករណ៍បាន

ភ្នំពេញ ៖ ក្រោយកើតមានការផ្ទុះអាវុធ នៅតំបន់មជ្ឈឹមបូព៌ា ដែលជាតំបន់ផលិតប្រេង ដ៏ធំនៅលើពិភពលោក ក្រសួង ពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៩ មករានេះ បានបញ្ជាក់ថា យោងតាមស្ថានភាពទីផ្សារអន្តរជាតិ បច្ចុប្បន្នតម្លៃប្រេងឥន្ធនៈ អាចមានការប្រែប្រួល មិនអាចព្យាករណ៍បាន ប៉ុន្តែទោះបីជាមានការកើនឡើង តម្លៃប្រេងឥន្ធនៈក្តី ក្រសួងនឹងគណនាតម្លៃប្រេង ទៅតាមប្រកាស របស់អន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល នូវតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ទៅតាមតម្លៃទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ១៥ ថ្ងៃម្តង ដូចអ្វីដែលយើងបានឯកភាពគ្នា អនុវត្តកន្លងមក ដើម្បីរួមចំណែក ផ្តល់នូវស្ថិរភាពសេដ្ឋកិច្ច -សង្គមរបស់កម្ពុជា ។

សេចក្ដីជូនដំណឹង បញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម សូមឲ្យក្រុមហ៊ុន ប្រេងឥន្ធនៈទាំងអស់ ដែលលក់រាយប្រេងឥន្ធនៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មេត្តាចូលរួមសហការ អនុវត្តអោយបានល្អ ដូចអ្វីដែលបានធ្វើកន្លងមក អោយមានប្រសិទ្ធិភាពខ្ពស់ ៕

To Top