ភ្នំពេញ ៖ អ្នកវិភាគស្ថានការណ៍ នយោបាយនៅកម្ពុជា លោក ឡៅ ម៉ុងហៃ នៅទី៩ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញសារ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “នៅថ្ងៃសីសនេះ សំណូមពរសុំព្រះសង្ឃណា ដែលធ្វើសកម្មភាពនយោបាយ(ចូលរួមជាមួយ ជួយឬប្រឆាំង បក្សណាមួយ) សឹកមកជាគ្រហស្ថវិញ ល្អសម្រាប់ព្រះពុទ្ធសាសនា” ។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវបានគេមើលឃើញថា កំពុងតែមានឈ្មោះល្បី តាមរយៈចូលរួមសកម្មភាពនានា ជាមួយអតីតបក្សប្រឆាំងសង្រ្គោះជាតិ ទាំងមុនពេលមិនទាន់រំលាយ ។
បច្ចុប្បន្នព្រះអង្គកំពុងរស់នៅក្រៅប្រទេស ដើម្បីធ្វើសកម្មភាពនានា ជួយដល់អតីតគណបក្សប្រឆាំងនេះ ផងដែរ ៕