កំពង់ចាម ÷ ដោយសារតែកន្លងមកថ្មីៗនេះ មានព័ត៌មានតាមបណ្ដាញសង្គម ថាមានសាលាកំសត់មួយ គ្មានជញ្ជាំងបាំងបិទ ដែលធ្វើអោយសិស្សរៀនត្រូវភ្លៀងត្រូវខ្យល់ ។ ប៉ុន្តែប្រការនោះ ត្រូវបានមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាម បានបកស្រាយនៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ នេះថា សាលាបឋមសិក្សានោះ អាជ្ញាធរខេត្តកំពង់ចាម បានសាងសង់បិទជញ្ជាំងជិត រយៈពេលយូរមកហើយ ។
តាមលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា សាលាបឋមសិក្សាស្វាយផ្អែម ដែលស្ថិតនៅភូមិស្វាយផ្អែម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នោះ ខាងអាជ្ញាធរបានសាងសង់ បិទជញ្ជាំងជិតស្អាតបាត រយៈពេលយូរមកហើយ ។
ចំណែកសិស្សានុសិស្ស មានកន្លែងអង្គុយសិក្សាសមរម្យ មិនត្រូវភ្លៀងត្រូវខ្យល់ ដូចការផ្សព្វផ្សាយ នៅក្នុងបណ្ដាញសង្គមនោះទេ ៕