ព័ត៌មានជាតិ

ទូតអាមេរិកជិះកង់បី ជុំវិញរាជធានីភ្នំពេញ ក្នុងឱកាសខួបលើកទី៧០ ទំនាក់ទំនងការទូតកម្ពុជា-អាមេរិក

ភ្នំពេញ ៖ ក្នុងឱកាសស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ រៀបចំប្រារព្ធខួប លើកទី៧០ នៃការបង្កើត ទំនាក់ទំនងការទូតលើកទី៧០ (១៩៥០-២០២០) រវាងអាមេរិក និងកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូកអាមេរិកប្រចាំកម្ពុជា និងបុគ្គលិកស្ថានទូតបានរួមគ្នា ធ្វើដំណើរតាមរ៉ឺម៉កកង់បី ជុំវិញរាជធានីភ្នំពេញ ។

បើតាមការផ្សព្វផ្សាយ របស់ស្ថានទូត ការរៀបចំខួបលើកទី ៧០ឆ្នាំ ផ្តោតលើការរួមចំណែករបស់អាមេរិក ក្នុងការអភិវឌ្ឍនៅកម្ពុជា និងភាពជាដៃគូដ៏សំខាន់ជាច្រើនទៀត រវាងអាមេរិក និងកម្ពុជា ៕

ដោយ ៖ អេង ប៊ូឆេង

To Top