អូតាវ៉ា៖ ទូរទស្សន៍សិង្ហបុរី បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ថា កងកម្លាំងសន្តិសុខកាណាដា បាននិយាយថា ផ្អែកតាមការវាយតម្លៃបឋមរបស់ទីភ្នាក់ងារសម្ងាត់ លោកខាងលិច ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ អាកាសចរណ៍អ៊ុយក្រែន នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធថា មិនមានការបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលនោះទេ ។
ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា ទីភ្នាក់ងារ ជឿជាក់ថា យន្តហោះ Boeing 737 មានបញ្ហាខាងបច្ចេកទេស ។ យន្តហោះអាកាសចរណ៍ អន្តរជាតិអ៊ុយក្រែន បានធ្លាក់ភ្លាមៗ ក្រោយពីបានហោះហើរ ពីក្រុងតេហរ៉ង់ ដោយបានសម្លាប់មនុស្សនៅលើនោះចំនួន១៧៦នាក់ ។
គ្រោះមហន្តរាយបានកើតឡើង ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពីអ៊ីរ៉ង់ បានបាញ់គ្រាប់មីស៊ីល វាយប្រហារប្រឆាំង ទៅនឹងមូលដ្ឋានយោធាចំនួន០២កន្លែង នៅក្នុងទឹកដីអ៊ីរ៉ាក់ដែលជាមូលដ្ឋានទ័ពរបស់ សហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា