ភ្នំពេញ៖សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត។
ជនសង្ស័យ ឈ្មោះ ឃិន ឆាយ ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៧:១០នាទី នៅចំណុចក្រុមហ៊ុន ជេវ៉ាយអេស៊ី ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីពីរូបគេត្រូវបានម្ចាស់ ក្រុមហ៊ុន ដាក់ពាក្យបណ្តឹង។
ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា រូបគេបានចូលមកបំរើការងារ នៅក្រុមហ៊ុន ជេវ៉ាយអេស៊ី កាលអំឡុងឆ្នាំ២០១៣ ដោយមានតួនាទីជាអ្នកគ្រប់គ្រង ជាងម៉ាស៊ីនត្រជាក់ និងទទួលបានប្រាក់ខែ ៤០០ដុល្លាអាមេរិក ក្នង១ខែ។ រហូតដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ រូបគេបានទៅដំឡើងម៉ាស៊ីនត្រជាក់ជូន អតិថិជនជាបន្តបន្ទាប់រហូត តែរូបគេពុំ ដែលប្រគល់ប្រាក់ឲ្យក្រុមហ៊ុន ក្រោយពេលអតិថិជនបង់ប្រាក់ ឲ្យថ្លៃដំឡើងម៉ាស៊ីនត្រជាក់ និងថ្លៃជួសជុសនោះទេ គឺរូបគេបានយកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន សរុបជាទឹកប្រាក់ ៣៣៣០ដុល្លារអាមេរិក ដោយមានការខាតបង់ច្រើន ខាងក្រុមហ៊ុន បានហៅរូបគេមកសាកសួរ ដឹងរឿង ក៏បានប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌ សែនសុខ មកឃាត់រូបគេតែម្តង៕