ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា យកអំណោយ ចែកជូននាយនាវី នាយនាវីរង និងពលនាវិក ប្រចាំការ នៅកងការពារ កោះពូលូវ៉ៃ

ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០បានដឹកនាំកម្លាំងទីចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ រួមទាំងថវិកាមួយចំនួន ចែកជូនដល់នាយនាវី នាយនាវីរង និងពលនាវិក ប្រចាំការនៅកងការពារ កោះពូលូវ៉ៃ លេខ៥ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក ដែលជាអំណោយនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ៕

To Top