ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ពលរដ្ឋចងចាំសន្ដិភាពគ្រប់នាទី នឹងធ្វើឲ្យកម្ពុជា កាន់តែមានសុវត្ថិភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី នឹងធ្វើឲ្យកម្ពុជាកាន់តែមាន សុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែង ដែលជាបំណងប្រាថ្នា របស់ពលរដ្ធខ្មែរគ្រប់ៗរូប។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ថា អរគុណ ពលរដ្ឋខ្មែរបានចូលរួមលើកតម្កើង សន្តិភាព តាមរយៈការចារឹកទុកនូវពាក្យស្លោក ដែលនឹងដក់ជាប់ជាមួយពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់ គឺ “អរគុណសន្តិភាព”។

សម្ដេច បញ្ជាក់ថា «ម៉្យាងវិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេស យើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែង ដែលជាបំណងប្រាថ្នា របស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ»៕

ដោយ ៖ អេង ប៊ូឆេង

To Top