ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ ប្រកាសថា នឹងបើក សវនាការជាសាធារណៈ នៅសាលសវនាការទី១ ដើម្បីជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលោក កឹម សុខា ដែលជាប់ចោទពីបទសន្និដ្ឋិភាព ជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុ ខ នេះ។
យោងតាមសេចក្តីជូនដំណឹង របស់សាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃ៨ មករា ឲ្យដឹងថា សាលសវនាការនេះ អាចទទួលសាធារណជន ចូលរួមស្តាប់បានត្រឹមចំនួន ប្រមាណជាង ៣០ នាក់ តែប៉ុណ្ណោះ ។
ដូច្នេះដើម្បីឲ្យដំណើរការ សវនាការប្រព្រឹត្តទៅបានរលូន ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ សាធារណជនមានបំណងចូលរួមស្តាប់អញ្ជើញ
មកទំនាក់ទំនង ជាមួយលេខាធិការដ្ឋានរដ្ឋបាល នៃសាលា ដំបូងដើម្បីចុះឈ្មោះ និងទទួលយកប័ណ្ណចូលរួម ចាប់ពីថ្ងៃទី១-១៩ មករា ។
សូមបញ្ជាក់ថា ការបើកសវនាការនេះ បន្ទាប់ពីសភាសាលាឧទ្ធរណ៍ បានបដិសេធក្រុមមេធាវីលោក កឹម សុខា ចំពោះសាលដីការសាលាដំបូង ស្នើឲ្យមានការលើកលែង បទចោទប្រកាន់ទាំងស្រុងលើកូនក្តីខ្លួន៕