ព័ត៌មានជាតិ

ទូតជប៉ុន សង្ឃឹមថា ច្បាប់ស្ដីពី សំណង់ នឹងធានាសុវត្ថិភាព សំណង់នៅកម្ពុជា

ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសង្ឃឹមថា ច្បាប់ស្ដីពី “សំណង់” នឹងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ព្រមទាំង ធានាសុវត្ថិភាពសំណង់ និងទទួលបានសំណង់យ៉ាងល្អប្រសើរ។

ទូតជប៉ុន សម្ដែង ក្ដីសង្ឃឹម បែបនេះក្រោយពី សេចក្តីព្រាងច្បាប់ ស្តីពី សំណង់ ត្រូវបានរៀបចំតាក់តែងដំបូង កាលពីឆ្នាំ២០១៧ និងត្រូវបានបញ្ជូនមក ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីខែកក្កដា ឆ្នាំ២០១៩ ដើម្បីប្រជុំពិភាក្សា និងអនុម័ត កាលពីចុងខែសីហា ឆ្នាំ២០១៩។

តាមរយៈ វិដេអូ ឃ្លីប ដែលមានរយ:ពេល ប្រមាណ ១នាទី ចេញ ផ្សាយ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានរំលឹកថា នាពេលថ្មីៗនេះ ច្បាប់ស្ដី សំណង់ របស់កម្ពុជា ត្រូវបានចូលជាធរមាន។លោកបន្ដថា ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានរៀបចំសេចក្ដីព្រៀងច្បាប់ ដោយទទួលបានអនុសាសន៍ ឬបច្ចេកទេស ពីក្រសួងរៀបចំដែនដីជប៉ុន ដើម្បីទទួលយកបទពិសោធន៍ថ្មីៗពីជប៉ុន។

លោក មានប្រសាសន៍ថា «ថ្មីៗនេះកម្ពុជាបានជួប ឧបទ្ទវហេតុ រលំអគារដែលគួរឲ្យសោកស្ដាយ។ខ្ញុំសង្ឃឹមថា ច្បាប់ថ្មីនេះ (ច្បាប់សំណង់) នឹងត្រូវបានអនុវត្តខ្ជាប់ខ្ជួន នឹងធានាបាននូវសុវត្ថិភាពសំណង់ និងទទួលបានសំណង់យ៉ាងល្អប្រសើរ»។

សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា២ឆ្នាំចុងក្រោយនេះ កម្ពុជាបានជួបហេតុការណ៍ បាក់រលំអាគារចំនួន២លើករួចមកហើយ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។ លើកទី១ កើតឡើងនៅខេត្តព្រះសីហនុ បាក់អគារកម្ពស់៧ជាន់ បង្កឲ្យមានកម្មករស្លាប់ ចំនួន២៨នាក់ និងរបួសប្រមាណជា៤០នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ លើកទី២នៅខេត្តកែប បាក់អាគារ៦ជាន់ នៅទីរួមក្រុងកែបតែម្តង កាលពីថ្ងៃ៣ មករា ថ្មីៗនេះ ធ្វើឲ្យកម្មករស្លាប់៣៦នាក់ និងរបួស២៣នាក់ ៕ដោយ ៖ អេង ប៊ូឆេង

«Chumreap Suo from Ambassador Mikami»

«ជម្រាបសួរពីលោកទូតមិកាមិ??»លោកទូតមានប្រសាសន៍អំពីច្បាប់សំណង់ថ្មីរបស់កម្ពុជា។«Chumreap Suo from Ambassador Mikami??»Ambassador talks on Cambodian construction law, which was newly enforced.Youtube Link: https://youtu.be/CAt6aZydn1A

Posted by Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា on Thursday, January 9, 2020
To Top