កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ មន្ត្រីអាជ្ញាធរឃុំ-សង្កាត់ ឱ្យខិតខំប្រឹង ប្រែងក្នុងការបម្រើសេវា ផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។
លោកអភិបាលខេត្ត និងជាប្រធានគណ បក្សប្រជាជនខេត្តកំពង់ចាម បានថ្លែងក្រើនរំលឹកដូច្នេះ នៅព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២០ ខណៈប្រារព្ធពិធីទទួលសមាជិកថ្មីចំនួន ៣១៨ នាក់ ចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជន ធ្វើឡើងនៅមន្ទីរ គណបក្សប្រជាជនក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម លោក អ៊ុន ចាន់ដាបានមានប្រសាសន៍ ក្នុងឱកាសនោះថា សភាពការណ៍នយោ បាយក្នុងប្រទេសបច្ចុប្បន្ន គឺមានភាពល្អប្រសើរហើយ ដូច្នេះមានតែបងប្អូនប្រជា ពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយ នឹងអាជ្ញាធរ ដើម្បីរក្សាសុខសន្តិភាព និងការ កសាងនូវសមិទ្ធិផលនានា ។ ចំណែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តទៅ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិ បាលអាណត្តិទី ៦ នេះ អោយក្លាយទៅជាស្ថាប័នមួយ ដែលជាស្ថាប័នបម្រើសេវាពិតប្រាកដ ជាប្រយោជន៍ដល់ប្រជាពល រដ្ឋ យើង។
លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា មន្ត្រីរាជការមិនមែនជាម្ចាស់ របស់ប្រជាពលរដ្ឋទេ ពោលមន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ព្រោះលទ្ធិប្រជាធិបតេយ្យប្រជាពលរដ្ឋ គឺ ជាអ្នកបោះឆ្នោតជ្រើសរើស ឲ្យដឹកនាំបន្តគ្រប់គ្រប់អាណត្តិ នៅពេលដែលពួកគាត់មានទំនុកចិត្ត ។
ដូច្នេះអាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីក្រុម ប្រឹក្សាឃុំ-សង្កាត់ ត្រូវខិតខំប្រឹងប្រែង បំពេញតួនាទីជាអ្នកបម្រើសេវា ដូចជាការដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានល្អប្រសើរ ដើម្បីជាផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ហើយក៏ជាការទំនុកចិត្ត ដល់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំ ដែលពួកគាត់បានសម្រេចបោះឆ្នោត ជ្រើសរើសនាពេលកន្លងទៅនេះផងដែរ ៕